មុនប៉ះគ្នាថ្ងៃព្រហស្បតិ៍នេះ U23 កម្ពុជាធ្លាប់ឈ្នះព្រុយណេ៦-០ពានAFF U-23

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បើកឆាកប៉ះជម្រើសជាតិព្រុយណេ ក្នុងពានរង្វាន់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U-23 Championship នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ Amadou Onana
សម្រាប់ការប្រកួតបើកឆាក ក្រុមយុវជនកម្ពុជាប៉ះព្រុយណេដែលរំពឹងទទួលបានលទ្ធផលល្អសម្រាប់ជំនួបបើកឆាកដ៏សំខាន់នេះ ។ និយាយត្រឹមក្នុងពានរង្វាន់ AFF U-23 Championship ដែលបានរៀបចំឡើងបាន៣លើកមកហើយគិតចាប់តាំងពីឆ្នាំ២០០៥មក កម្ពុជា និងព្រុយណេធ្លាប់ជួបគ្នាតែម្តងប៉ុណ្ណោះ។ ជួបគ្នាលើកដំបូងនោះគឺនៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រទេសកម្ពុជា ហើយក៏ជាលើកដំបូងដែលព្រុយណេចូលរួមប្រកួតពានរង្វាន់មួយនេះ ។
កាលណោះ ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានល្អមែនទែនដោយបានយកឈ្នះលើព្រុយណេក្នុងលទ្ធផល ៦-០។ គ្រាប់បាល់របស់កម្ពុជារកបានដោយកីឡាករ៦រូបផ្សេងៗគ្នាកឺ សៀង ចន្ធា នៅ នាទី១៨, គ្រាប់ទី២ ស៊ុតបញ្ចូលទីពីចម្ងាយនៅនាទី ២០ ដោយខ្សែប្រយុទ្ធ ញាណ សុស៊ីដាន,គ្រាប់ទី៣ ស៊ុតដោយកីឡាករ សាទី នៅនាទី២៣, គ្រាប់ទី៤ ស៊ុតដោយខ្សែការពារ តាំង ប៊ុនឆៃ នៅនាទី៧២, គ្រាប់ទី៥ ស៊ុតដោយខ្សែការពារ ស រតនា នៅនាទី៨៦ និងគ្រាប់ទី៦ ស៊ុតដោយខ្សែប្រយុទ្ធ ណារ៉ុង កក្ដដា នៅនាទី៨៩ ។