ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ីត្រូវបានរំសាយជាផ្លូវការ ខណៈអ្នកគាំទ្ររំពឹងធន់ធានកីឡាករអាចត្រូវក្លឹបផ្សេងមើលឃើញ

ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ីត្រូវបានរំសាយជាផ្លូវការ ខណៈអ្នកគាំទ្ររំពឹងធន់ធានកីឡាករអាចត្រូវក្លឹបផ្សេងមើលឃើញ

ព្រៃវែង F.C

ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី ត្រូវបានរំសាយជាផ្លូវការហើយ ដែលនេះជារឿងមួយគួរឱ្យសោកស្ដាយសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា ខណៈដែលក្លឹបបាល់ទាត់មួយនេះបានចំណាយពេលអស់ជិត៤ឆ្នាំ ក្នុងការកសាងក្លឹបឡើង ជាមួយនឹងធនធានកីឡាករល្អៗជាច្រើនរូបរហូតដល់ពេលបច្ចុប្បន្ន ។ ជាក់ស្ដែង ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី ក៏មានកីឡាករចូលរួមជាបេក្ខភាពកីឡាករជម្រើសជាតិកម្ពុជាច្រើននាក់ផងដែរ ។ Ten Hag

ព្រៃវែង F.C. គឺជាក្លឹបបាល់ទាត់អាជីពដែលចូលរួមប្រកួតប្រជែងក្នុងខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូលនៃបាល់ទាត់កម្ពុជា ។ ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងក្នុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ។

នៅក្នុងរដូវកាលឆ្នាំ២០២០ ជាពេលដែលក្លិបបាល់ទាត់ព្រៃវែង ទទួលជោគជ័យខ្លាំង ដោយបានគ្រងជើងឯកលីគទី២ ទាំងមិនស្គាល់ពាក្យថាចាញ់ ហើយបានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្ដេចតេជោ ថ្នាក់ជាតិ បន្ទាប់ពីយកឈ្នះភ្នំពេញក្រោន ៤-២ ។ ប៉ុន្តែ ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី ខកខានឈ្នះការប្រកួតក្នុងលីគនៅលើទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០២១ មកម៉្លេះ ពោលគឺការប្រកួតជាច្រើនបានត្រឹមស្មើ នឹងត្រូវចំណាយពេល៣ឆ្នាំ នៃការរង់ចាំឡើងមកកាន់លីគកំពូលកម្ពុជា។ នៅឆ្នាំ២០២៣-២០២៤ ក្លឹបដែលមានមូលដ្ធានមកពីខេត្តព្រៃវែងមួយនេះ ក៏មិនទទួលបានលទ្ធផលល្អដូចគ្នា ។

គួរជម្រាបផងដែរថា គឹតមកដល់ថ្ងៃនេះមានក្លឹបបាល់ទាត់ចំនួន៥ក្លឹបហើយត្រូវបានរំសាយរួមមាន ក្លឹបបាល់ទាត់អាស៊ីអ៊ឺរ៉ុបយ៉ូណាយធីត, ក្លឹបបាល់ទាត់ស៊ូធីឡូអង្គរ, ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា, ក្លឹបបាល់ទាត់កោះកុងអេហ្វស៊ី, នឹងចុងក្រោយគឺក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី ។ សូមបញ្ជាក់ថា ការរំសាយក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ីនាពេលនេះ​ពីព្រោះតែពួកគេជួបការលំបាកលើវិបត្តិហិរញ្ញវត្ថុ មិនអាចបន្តដំណើរទៅមុខទៀតបាន ។ ដូច្នេះ សម្រាប់ការចាកចេញពីសមរភូមិវាលស្មៅរបស់ក្លឹបមានមូលដ្ធាននៅខេត្តព្រៃវែង មួយនេះបានបន្សល់នៅធន់ធានកីឡាករមានសមត្ថភាពច្រើនណាស់ អ្នកគាំទ្រសង្ឃឹមថាក្លឹបផ្សេងៗទៀតនឹងមិនមើលនឹងភ្នែកនោះឡើយ គួរតែផ្ដល់ឱកាសសម្រាប់ពួកគេ ៕