គ្រូបឹងកេតសរសើរ Stefan Golubović ថាមានចង្វាក់លេងល្អ តែនៅខ្វះខាតរឿងមួយនេះ..!

គ្រូបឹងកេតសរសើរ Stefan Golubović ថាមានចង្វាក់លេងល្អ តែនៅខ្វះខាតរឿងមួយនេះ..!

Stefan Golubović

គ្រូបង្គោលស្តីទីបឹងកេត លោក ហុង ផេង បានធ្វើការកោតសរសើរដល់ខ្សែប្រយុទ្ធ Stefan Golubović ថាមានចង្វាក់នៃការលេងល្អ តែនៅខ្វះខាតបច្ចេកទេសក្នុងការបញ្ចប់ទីរបស់ដៃគូប្រកួត ។ កីទ្បាករសញ្ជាតិស៊ែប៊ីវ័យ២៧ឆ្នាំរូបនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបបឹងកេត អំពីទម្រង់លេងរាល់ការប្រកួតលីគ ក៏ដូចជាពានសម្តេចថ្នាក់ជាតិ កាលពីកន្លងទៅ ។

ជាពិសេស អំទ្បុងពេលប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះព្រៃវែង FC ដែលក្រុមបឹងកេតឈ្នះ ២-០ កាលពីសប្តាហ៍មុន ដែលកីឡាករ Stefan Golubović រកបាន១គ្រាប់ និងឈ្នះជាកីទ្បាករឆ្នើមប្រចាំការប្រកួតផងដែរ ។ នៅរដូវកាលនេះ Stefan Golubović រកបាន១០គ្រាប់ហើយ ក្នុងនាមជាកីទ្បាករបរទេសសម្រាប់ក្រុមបឹងកេតនៅក្នុងការប្រកួតលីគគិតត្រឹមសប្តាហ៍ទី២១នេះ ។ Luis Suarez

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន SBM News ដែលបានសួរ អំពីទម្រង់លេងរបស់កីឡាកររូបនេះ ក្រោយពីមានកោតសរសើរពីសំណាក់អ្នកគាំទ្ររបស់ក្លឹប លោក ហុង ផេង បាននិយាយថា “ជាការពិតណាស់! ខ្ញុំយល់ឃើញថា ខ្សែប្រយុទ្ធ Stefan Golubović គាត់មានចង្វាក់នៃការលេងល្អ ជាពិសេស ការចុះទម្លាក់ជួយមកយកបាល់នៅខាងក្រោមតែម្ដង ប៉ុន្តែគាត់ក៏នៅខ្វះខាតការទាត់បញ្ចប់ទីរបស់ដៃគូប្រកួតនៅឡើយ” ។