មុន​នឹង​ចូល​និវត្តន៍ Hazard បដិសេធ​សំណើ​ក្លឹប​ធំៗ​មួយ​ចំនួន

មុន​នឹង​ចូល​និវត្តន៍ Hazard បដិសេធ​សំណើ​ក្លឹប​ធំៗ​មួយ​ចំនួន

Eden Hazard
 

មុន​នឹង​ព្យួរ​ស្បែក​ជើង​លាឈប់​ពី​ពិភព​បាល់ទាត់​អាជីព អតីត​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​កីឡាករ​ Eden Hazard បាន​បដិសេធ​សំណើ​របស់​ក្លឹប​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកសារព័ត៌មាន Fabrizio Romano ។ Karim Benzema

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្លឹប​មក​ពី​ប្រទេស​ទាំង​នោះ​បាន​តាម​ចែចូវ​ Hazard ជាង ៤ខែ​មក​ហើយ តែ​សាមី​ខ្លួន​គេ​មិន​ព្រម ។ សូម​ជម្រាប​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Hazard មិន​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​ទីលាន​បាល់ទាត់​នោះទេ ដោយសារ​តែ​ខ្លួន​ញាំញី​ដោយ​របួស​ពេក ។

កីឡាករ​រូប​នេះ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បែលហ្សិក​នៅ​ឆ្នាំ២០២២ ហើយ​ក្រោយ​មក​ទៀត​ក៏​បាន​ផ្ដាច់​កុងត្រា​ជាមួយ Real Madrid ។ លុះ​ចុង​ក្រោយ​ នៅ​ខែ​តុលា​នេះ បុរស​វ័យ ៣២ឆ្នាំ​រូប​នេះ​ក៏​សម្រេច​ចាកចេញ​ពី​ពិភព​បាល់ទាត់​ទាំង​វ័យ​សាម​ស្ដើង​តែ​ម្ដង ៕