អ្នកគាំទ្រកូរ៉េខាងត្បូងបានស្នើសុំសហព័ន្ធកីឡាបាល់ទាត់ឳ្យបញ្ឈប់ Lee Kang-in ជាអចិន្រ្ដៃយ៍បន្ទាប់ពីប៉ះទង្គិចជាមួយ Son Heung-min

ខ្សែបម្រើ Lee Kang-in ដែលជាកីឡាករបាល់ទាត់ដែលត្រូវបានគេគាំទ្របំផុតក្នុងប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងរលកនៃការរិះគន់ និងការធ្វើពហិការបន្ទាប់ពីការប៉ះទង្គិចរបស់គាត់ជាមួយប្រធានក្រុម Son Heung-min ។ មុនការប្រកួតចាញ់ហ្ស៊កដានីក្នុងលទ្ធផល 2-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup កាលពីថ្ងៃទី 6 ខែកុម្ភៈ ការប៉ះទង្គិចគ្នារវាង Son និង Lee បានផ្ទុះឡើង ។
Son ក្នុងនាមជាប្រធានក្រុម មិនពេញចិត្តនឹងសកម្មភាពនេះទេ ព្រោះអាហារមុនការប្រកួតធំៗច្រើនតែត្រូវបានគេចាត់ទុកជាពេលវេលាសម្រាប់ចំណងមិត្តភាព ។ នៅពេលដែល Son បានសុំ Lee និងកីឡាករក្មេងៗផ្សេងទៀតឱ្យអង្គុយជាមួយក្រុម ពួកគេបាននិយាយពាក្យមិនសមរម្យមួយចំនួនទៅកាន់គាត់។ នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នាដែលបណ្ដាលឳ្យ Son ភ្លាត់ឆ្អឹងម្រាមដៃ ។ ទោះបីជា Lee បានចេញសារសុំទោសទៅកាន់អ្នកគាំទ្រ និងមិត្តរួមក្រុមនៅលើ Instagram កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែអ្វីៗមិនស្ងប់ឡើយ សម្រាប់ខ្សែបម្រើវ័យ 23 ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ។ Stefan Golubović
ប៉ុន្មានថ្ងៃមកនេះ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េខាងត្បូងបានរិះគន់លោក Lee ឥតឈប់ឈរ ។ អ្នកគាំទ្រថែមទាំងបានអំពាវនាវឱ្យធ្វើពហិការចំពោះម៉ាកយីហោដែលមានរូបលី Lee ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្រជាច្រើនក៏បានចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអ៊ីនធឺណែត ដោយស្នើសុំឱ្យសហព័ន្ធកីឡាបាល់ទាត់កូរ៉េ (KFA) ហាមឃាត់លោក Lee ជាអចិន្ត្រៃយ៍ពីការលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅពេលដែល KFA ឈានដល់ការសន្និដ្ឋានរបស់ខ្លួន លោក Lee នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ៕