Bayern Munich កំពុងទាក់ទងចង់បានអ្នកចាំទី Stefan Ortega របស់ក្លឹប Man City

ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើអ្នកចាំទីដៃទីពីរ Stefan Ortega របស់ Manchester City។ យ៉ាងណាមិញ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន លើការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លឹប Arminia Bielefeld កាលពីរដូវក្តៅឆ្នាំមុន ។ AFF U-23 Championship
ទោះជាយ៉ាងណាក៏ដោយ គិតចាប់តាំងពីបានមកដល់ Man City គាត់ត្រូវបានប្រើប្រាស់ជាអ្នកចាំទីជម្រើសទីពីរ ខណៈដែលជម្រើសដំបូងរបស់ក្លឹបគឺ Ederson Moraes។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Stefan Ortega បានបង្ហាញខ្លួនត្រឹមតែ 14 ដងប៉ុណ្ណោះ សម្រាប់ដំណើរលើកពានបីរបស់លោក Pep Guardiola កាលពីរដូវកាលមុន ។
ទោះជាយ៉ាងណាក៏ដោយ Stefan Ortega គឺជាផ្នែកសំខាន់មួយនៃភាពជោគជ័យរបស់ Man City ក្នុងការលើកពាន FA Cup ដោយបង្ហាញខ្លួនក្នុង 6 ប្រកួត និងរក្សាបាន Clean Sheet ចំនួន 5។ បច្ចុប្បន្ននេះគាត់នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយ Man City ហើយត្រូវបានគេជឿថា ក្លឹបយក្សនៅអង់គ្លេសមួយនេះ នឹងផ្ដល់កុងត្រាថ្មីបន្ថែមទៀតដល់ Stefan Ortega ។