Bruno រំជួលចិត្ត ក្រោយអ្នកសារព័ត៌មានស្ងើចសរសើរពីការលះបង់សម្រាប់ Man Utd

ប្រធានក្រុមបិសាចក្រហមកីឡាករ Bruno Fernandes បានទទួលអារម្មណ៍រំជួលចិត្តយ៉ាងក្រៃលែង នៅខណៈពេលដែលអ្នកសារព័ត៌មានសរសើរអំពីការលះបង់របស់គាត់ចំពោះក្លឹប Manchester United នៅកំឡុងពេលសម្ភាសន៍ក្រោយការប្រកួតដ៏អស្ចារ្យជាមួយ Liverpool ។ Lionel Messi
តាមពិតទៅ Bruno មានការហត់នឿយជាខ្លាំង ដោយរូបគាត់បានខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ដើម្បីស្វែងរកឱកាសសម្រាប់មិត្តរួមក្រុម ទើបលទ្ធផលចេញមកអស្ចារ្យបែបនេះ ។
លើសពីនេះ កាលពីថ្ងៃអាទិត្យនៅ Old Trafford កីឡាករ Bruno បាននិយាយទៅកាន់ MUTV អំពីការសម្តែងដ៏ល្អរបស់ Amad Diallo និង Antony ដែលពួកគេទាំងពីរបានដើរតួយ៉ាងសំខាន់ ក្នុងជ័យជម្នះ ៤:៣ ។ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសើរមិត្តរួមក្រុម Victor Lindelof និង Aaron Wan-Bissaka ផងដែរ ៕