Erik ten Hag បានសារភាពថាខ្លួនចង់សុំទោសទៅកាន់អ្នកគាំទ្រ Manchester United

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានសារភាពថា នេះមិនមែនជារដូវកាលងាយស្រួលនោះទេ នៅក្នុងអារម្មណ៏ដ៏រំជួលចិត្តទៅកាន់អ្នកគាំទ្រនៅ Old Trafford កាលពីយប់ថ្ងៃពុធ។ ការប្រកួតក្នុងផ្ទះចុងក្រោយរបស់បិសាចក្រហមក្នុងរដូវកាលនេះ ពួកគេបាន យកឈ្នះលើក្រុម Newcastle ក្នុងលទ្ធផល 3-2 ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រកួតជម្រុះសម្រាប់ទ្វីបអឺរ៉ុបតាមរយៈការបញ្ចប់ក្របខ័ណ្ឌ Premier League ។ N’golo Kante
Manchester United នៅតែឈរលេខរៀងទី 8 ក្នុងតារាងចំណាត់ថ្នាក់ ប៉ុន្តែឥឡូវនេះកំពុងមានពិន្ទុជាមួយនឹងក្រុម Newcastle ឆ្ពោះទៅកាន់ថ្ងៃចុងក្រោយ ខណៈដែលពួកគេក៏មានការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup មួយផ្សេងទៀតជាមួយនឹងគូប្រជែង Manchester City ដែលទន្ទឹងរង់ចាំផងដែរ។ ជាមួយនឹងគ្នានេះដែរអនាគតរបស់លោក Ten Hag ត្រូវបានគេចោទសួរជាមួយ Man Utd ជិតឈានដល់ការកត់ត្រាទាំងការបញ្ចប់ដ៏អាក្រក់បំផុតរបស់ពួកគេនៅក្នុងយុគសម័យ Premier League ។
ប៉ុន្តែគាត់បានថ្លែងអំណរគុណដល់អ្នកគាំទ្រសម្រាប់ការគាំទ្រដែលមិនផ្លាស់ប្តូររបស់ពួកគេពេញមួយឆ្នាំនៅបន្ទាប់ពីបានជួបក្រុម Newcastle កាលពីថ្មីៗនេះ ។ លោក Ten Hag បាននិយាយថា “ក្នុងនាមកីឡាករ បុគ្គលិក និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំចង់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រដ៏ត្រចះត្រចង់ក្នុងរដូវកាលនេះ” ។ ទោះបីជាយ៉ាងណាក៏ដោយ Man Utd នឹងចូលទៅក្នុង Europa League ដោយមិនគិតពីការបញ្ចប់លីករបស់ពួកគេ ប្រសិនបើពួកគេឈ្នះ FA Cup នៅចុងសប្តាហ៍ក្រោយ ។