Karim Benzema ថាខ្លួនត្រូវបានល្បួងដោយគម្រោងបាល់ទាត់ដ៏ធំរបស់អារ៉ាប៊ីសាអូឌីត

Karim Benzema ថាខ្លួនត្រូវបានល្បួងដោយគម្រោងបាល់ទាត់ដ៏ធំរបស់អារ៉ាប៊ីសាអូឌីត

Karim Benzema
 

Karim Benzema ថាខ្លួនត្រូវអូសទាញដោយគម្រោងដ៏ធំនៃបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនាំឱ្យរូបគេសម្រេចចិត្តបញ្ចប់អាជីពនៅក្រុម Real Madrid ដើម្បីទៅចូលរួមជាមួយនឹងក្រុម Al Ittihad ។ Bundesliga

ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានក្លាយជាកីឡាករល្បីឈ្មោះមួយរូប ដែលបានផ្លាស់ទៅកាន់លីគកំពូលអារ៉ាប៊ីសាអូឌីត នៅពេលរូបគេបានចូលរួមជាមួយក្រុម Al Ittihad ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន កាលពីខែមិថុនា ។ ចុះកិច្ចសន្យាជាមួយនឹងក្រុមជើងឯក Al Ittihad កីឡាករសញ្ជាតិបារាំងទទួលបានថ្លៃពលកម្មប្រមាណ ១០៦លានដុល្លារក្នុងមួយឆ្នាំ ។

Benzema ចាកចេញពីក្លិបយក្ស Real Madrid ក្រោយរួមរស់អស់រយៈពេល ១៤ឆ្នាំ និងបានឈ្នះពានរង្វាន់ជាច្រើនមានទាំង La Liga, Champions League និង Club World Cup។ នៅក្លិប Al Ittihad រូបគេត្រូវបានចូលរួមដោយកីឡាករខ្សែបម្រើ N’Golo Kante, Fabinho ក៏ដូចជាខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្កាយ Jota ជាដើម ក្នុងការជួយក្រុមស្ថិតក្នុង Saudi Pro League ការពារជើងឯក ។