N’golo Kante នៅតែត្រូវបានកោះហៅចូលជម្រើសជាតិបារាំងទោះកំពុងប្រកបអាជីពនៅអារ៉ាប់
ខ្សែបម្រើរបស់ Al Ittihad កីឡាករ N’golo Kante ត្រូវបានលោក Dedier Deschamps កោះហៅចូលបញ្ជីទាំង 25 នាក់របស់ក្រុមជម្រើសជាតិបារាំងសម្រាប់យុទ្ធនាការបាល់ទាត់អ៊ឺរ៉ុបឆ្នាំ 2024 ខាងមុខនេះ ។ គួររំលឹកផងដែរថារូបគេបានខកខានការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា មួយព្រឹត្តិការណ៍ពេញដោយសារតែបញ្ហារបួស ។
ក្រោយពីការត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ Kante និងត្រូវប្រជែងដំណែងជាមួយនឹងតារាកំពុងរះរបស់ Real Madrid គឺ Tchouameni និង Camavinga លើសពីនោះក៏មានកីឡាករមួយចំនួនទៀតដូចជា Andre Rabiot និង Zaire-Emery ជាដើម ។ ថ្លែងទៅកាន់ RMC Sport លោក Dedier Deschamps បាននិយាយថា “N’golo Kante កំពុងងើបចេញពីរដូវកាលមុនដែលគេមិនសូវបានចូលលេង ។ រដូវកាលនេះគាត់បានចូលលេងពេញ ទោះបីជាមិនមែននៅលីគអ៊ឺរ៉ុប តែគាត់បានត្រឡប់មករកភាពខ្លាំងវិញហើយ ។ ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី
តាមរយៈបទពិសោធន៍របស់គាត់ ខ្ញុំជឿជាក់ថាក្រុមជម្រើសជាតិបារាំងនឹងកាន់តែល្អជាមួយគាត់ ដោយសារតែគាត់ទទួលបានសមត្ថភាពរបស់គាត់ពីមុនមកវិញហើយ ។
ជាមួយនឹង Kante មិនថាស្ថិតក្នុងស្ថានភាពណា គឺយើងមិនដែលមានបញ្ហានោះទេ គាត់បីដូចជាវេទមន្តអីចឹង ។ មនុស្សគ្រប់គ្នាចូលចិត្តគាត់ ។ គាត់តែងតែធ្វើរឿងដែលយើងមិននឹងស្មាន ។ ហើយគាត់អាចនឹងលេងក្នុងជម្រើស 11 នាក់ដំបូងអាស្រ័យលើសមត្ថភាពរបស់គាត់និងការផ្តល់ឱកាសពីខ្ញុំ ។” គួរអោយដឹងផងថា Kante នៅសល់ភារកិច្ចចំនួនពីរប្រកួតទៀតជាមួយនឹង Al Ittihad ដោយត្រូវប៉ះជាមួយនឹង Al Damac និង Al Nassr មុនពេលរូបគេត្រឡប់ទៅកាន់ជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំងត្រៀមខ្លួនក្នុងការចូលលេងពានរង្វាន់ Euro 2024 ។
