Real Madrid កំពុងពិចារណាលើម៉ាស៊ីនរកគ្រាប់បាល់ចំនួន ៥ រូបដើម្បីមកជំនួស Benzema

យោងតាមសារព័ត៌មាន ‘AS’ បានបង្ហាញថា ក្លិប Real Madrid កំពុងរៀបចំបញ្ជីឈ្មោះកីឡាករឆ្នើមៗជាច្រើន សម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ជាពិសេសការស្វែងរកខ្សែប្រយុទ្ធមកជំនួស Benzema ។Real Madrid កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ បន្ទាប់ពីត្រូវធ្លាក់ចេញពីការប្រកួតក្របខណ្ឌ UEFA Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមមេឃខៀវ Manchester City ។ ជាលទ្ធផល ពួកគេកំពុងរៀបចំការដេញថ្លៃធំៗ សម្រាប់ទីផ្សារផ្ទេរក្នុងរដូវក្ដៅឆ្នាំ២០២៣នេះ។
យោងតាម ‘AS’ ក្រុមប្រឹក្សាភិបាលក្លិប Real Madrid នឹងចាប់ផ្តើមធ្វើការលើការផ្ទេរកីឡាករថ្មី នៅពេលដែលពេលវេលារបស់កំពូលកីឡាករដូចជា Karim Benzema, Toni Kroos និង Luka Modric នឹងត្រូវបានបញ្ចប់ក្នុងពេលខាងមុខដ៏ខ្លីនេះ។ Real នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ដើម្បីអាចជំនួសតំណែងរបស់កីឡាករបារាំង នៅពេលដែល Benzema សម្រេចចិត្តព្យួរស្បែកជើងរបស់គាត់ ឬចាកចេញពី Real Madrid ក្នុងឆ្នាំ២០២៥។Dortmund
ជាមួយគ្នានេះ ប្រភពខាងលើបានបង្ហាញខ្សែប្រយុទ្ធលំដាប់កំពូលចំនួន ៥រូបដែល Real Madrid ចង់បានមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ដោយរួមមានដូចជា Dusan Vlahovic របស់សេះបង្កង់ Juventus, Harry Kane របស់ Tottenham Hotspur, Goncalo Ramos របស់ Benfica, Randal Kolo Muani របស់ Eintracht Frankfurt និង Khvicha Kvaratskhelia របស់ក្លិប Napoli សុទ្ធសឹងតែជារ៉ាដារបស់ក្លិបស្ដេចស។ក្លិបយក្សអេស្បាញខាងលើដឹងថា ពួកគេនឹងត្រូវវិនិយោគក្នុងកញ្ចប់ទឹកប្រាក់ដ៏ធំ ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករណាម្នាក់ ក្នុងចំណោមកីឡាករទាំងប៉ុន្មានខាងលើនេះ។ Real Madrid នឹងត្រូវចំណាយប្រហែល ១០០ លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធថ្មីដែលមានសមត្ថភាពខ្ពស់ អាចមកជំនួសកៅអីខ្សែប្រយុទ្ធបារាំង Karim Benzema។
ជាក់ស្ដែង ប្រធានក្លិបលោក Perez មានបំណងធំចង់បាន Mbappe និង Haaland ដែលជាយុវជនឆ្នើមកំពុងឡើងជើង ប៉ុន្តែ Real Madrid ហាក់មានការពិបាកក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងទាំងពីរ ព្រោះអ្នកទាំងពីរសុទ្ធតែត្រូវក្លិបពួកគេមិនចង់ឱ្យចាកចេញ ហើយបើចាកចេញក៏ស្ថិតក្នុងតម្លៃខ្ពស់កប់ពពកដែរ។ ប៉ុន្តែយើងនឹងត្រូវរង់ចាំមើលថា តើខ្សែប្រយុទ្ធរូបណានឹងត្រូវ Real Madrid ចុះហត្ថលេខានៅក្នុងទីផ្សារដោះដូរកីឡាករនេះ?