Romelu Lukaku បានរួមបញ្ចូលក្នុងក្រុមបែលហ្សិក World Cup

World Cup ទោះបីជាមានបញ្ហារបួសក៏ដោយ ។ អ្នកចាត់ការសញ្ជាតិបែលហ្ស៊ិក Roberto Martinez បានរួមបញ្ចូល Romelu Lukaku នៅក្នុងក្រុមរបស់គាត់ក្នុងការប្រកួត World Cup បើទោះបីជាខ្សែប្រយុទ្ធកំពុងមានបញ្ហារបួសក៏ដោយ។Lukaku បានរងរបួសភ្លៅដែលរួមនឹងបញ្ហាសរសៃពួរនៅដើមរដូវកាលនេះមានន័យថាគាត់បានលេងឱ្យ Inter Milan ត្រឹមតែពីរដងចាប់តាំងពីខែសីហាមក ហើយបច្ចុប្បន្នត្រូវអវត្តមានម្ដងទៀត។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 5 ប្រកួតសរុប ស៊ុតបញ្ចូលទីបាន 2 គ្រាប់ បន្ទាប់ពីផ្ទេរត្រលប់ទៅក្លឹបអ៊ីតាលីវិញក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Chelsea ។ប៉ុន្តែ Martinez ធ្លាប់បានបញ្ជាក់ថា ដរាបណា Lukaku អាចមានវត្តមានក្នុងការប្រកួតមួយក្នុងពូល F របស់ក្រុមជាមួយក្រុមកាណាដា ម៉ារ៉ុក ឬក្រូអាត គាត់នឹងនាំគាត់ទៅការប្រកួត។
ដោយបានដាក់ឈ្មោះកីឡាករ 4 នាក់ក្នុងបញ្ជីរង់ចាំគឺ Bryan Heynen, Alexis Saelemaekers, Dodi Lukebakio និង Jason Deayer – គាត់មានពេលរហូតដល់ 24 ម៉ោងមុនពេលការប្រកួតដំបូងរបស់បែលហ្ស៊ិកជាមួយកាណាដានៅថ្ងៃទី 23 ខែវិច្ឆិកាដើម្បីហៅពួកគេចូលក្នុងក្រុមប្រសិនបើនរណាម្នាក់មិនសម។
“គាត់ [Lukaku] មិនស័ក្តិសមខាងផ្នែកវេជ្ជសាស្ត្រទេ វាច្បាស់ណាស់ ប៉ុន្តែបីថ្ងៃចុងក្រោយនេះមានភាពវិជ្ជមានខ្លាំង។ យើងនឹងផ្តល់ឱ្យ Romelu រាល់វិនាទីដើម្បីឱ្យមានភាពសម” Martinez និយាយកាលពីថ្ងៃព្រហស្បតិ៍។ក្រុមបែលហ្សិកអ្នកចាំទី៖ Thibaut Courtois, Simon Mignolet, Koen Casteels .Harry Kane