Son Heung-min

ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង កីឡាករ Son Heung-min

ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង កីឡាករ Son Heung-min ត្រូវបានគេវាយប្រហារតាមប្រព័ន្ធ Internet ក្នុងន័យរើសអើងពូជសាសន៍ កាលពីជំនួបរវាងក្រុម Tottenham Hotspur ទល់នឹងក្រុម Manchester  United នាកំឡុងខែមេសាកន្លងទៅ ។
ជាការពិតណាស់ ក្រោយពីមានរឿងនេះកើតឡើង ទាំងភាគីក្លិបទាំងពីរ និង Premier League បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍មួយនេះ ទន្ទឹមនឹងនេះក៏មានកីឡាករបាល់ទាត់ច្រើនទៀតដែលត្រូវបានគេរំលោភបំពានតាមប្រព័ន្ធ Internet ដូចគ្នាអ៊ីចឹងដែរ។
យោងតាមការបញ្ជាក់ពីមន្ត្រីប៉ូលីសដែលពាក់ព័ន្ធនឹងរឿងនេះបានឱ្យដឹងថា មនុស្សចំនួន ៨ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមប៉ូលីសបានបើកការស៊ើបអង្កេត ក៏វែកមុខរកឃើញជនទាំងអស់នេះ ដែលជាអ្នកវាយប្រហារតាមប្រព័ន្ធ Internet ទៅលើខ្សែប្រយុទ្ធរបស់ Spurs។
គួរបញ្ជាក់ថា បុរសដែលមិនបានបញ្ចេញឈ្មោះទាំងអស់នោះ គឺមានអាយុចន្លោះចាប់ពី ២០ ទៅ ៣២ ឆ្នាំ ហើយពួកគេគឺរស់នៅក្នុងប្រទេសអង់គ្លេសផ្ទាល់តែម្តង ជាពិសេសគឺបានរកឃើញថាពួកគេរស់នៅក្នុងតំបន់ Dorset, Llanelli, Hartlepool និង Cheshire។
ក្រោយពីសួរចម្លើយរួច ក្រុមប៉ូលីសបានដោះលែងមនុស្សចំនួន ៨ នាក់ជាបណ្តោះអាសន្ន។ ចំណែកមនុស្ស ៤ នាក់ទៀតគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពសួរចម្លើយនៅឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប៉ូលីសបានឱ្យដឹងថា៖
ក្រុមប៉ូលីសរបស់យើងបានបើកការស៊ើបអង្កេតទៅលើជនទាំងឡាយណាដែលបានធ្វើការវាយប្រហាររំលោភបំពានប្រកាន់ពូជសាសន៍តាមប្រព័ន្ធ Internet ទៅកាកីឡាករបាល់ទាត់ ហើយជារួមគឺយើងចាប់បានមនុស្សចំនួន ១២ នាក់ ហើយនៅពេលនេះពួកកយើងកំពុងតែធ្វើការសួរចម្លើយដោយប្រុងប្រយ័ត្នបំផុត៕Armando Broja